នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ប្រទេសកម្ពុជាយើង នឹងបន្តទទួលរងឥទ្ធិពលត្រជាក់ជាថ្មីទៀត ប៉ុន្តែមិនត្រជាក់ខ្លាំងដូចកាលពីចុងខែធ្នូកន្លងទៅឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

បើតាមសេចក្ដីជូនដំណឹង ការចុះត្រជាក់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ខែមករា ប៉ុន្តែថាការត្រជាក់ខ្លាំងនឹងមាននៅថ្ងៃទី១២ និង១៥មករាតែម្ដងស្ថានភាពនេះគឺដោយសារតែកម្ពុជាទទួលរកឥទ្ធិពលសម្ពាធទាបមួយ។

សម្រាប់តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងចុះមកនៅ១៤អង្សា ខេត្តភាគឦសាន និងភាគឧត្តរ ពី១៦ទៅដល់១៨អង្សា រាជធានីភ្នំពេញ និងខេត្តនានា១៩ទៅ២១អង្សា លើកលែងតែតំបន់មាត់សមុទ្រ ចន្លោះពី២៣ទៅ២៤អង្សា។

បើទោះជាការចុះត្រជាក់នេះ ហាក់ដូចជាមិនខ្លាំងដូចកាលពីលើកមុន តែក្រសួងទទួចឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេសវីរកងទ័ពខ្មែរឈរជើងនៅតាមតំបន់ព្រំដែនត្រូវការពារសុខភាពឲ្យបានល្អ៕