បាត់ដំបង៖កសិករនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតែមមាញឹក ប្រមូលផលសណ្តែកសៀងរបស់ពួកគេ នៅក្នុងអំឡុងខែវិច្ឆិកានេះ។

លោក កង ហៃ កសិករដំណាសណ្តែកសៀងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ខ្មែរណាស់ថា កសិករនៅក្នុងស្រុកលោកនិយាយដំណាសណ្តែកសៀងក្នុងអំឡុងខែកក្កដា ឬសីហា ហើយប្រូលផលក្នុងអំឡុងខែវិច្ឆិកា។ លោកថា បច្ចុប្បន្ន សណ្តែកសៀងមួយ គីឡូក្រាម តម្លៃចាប់ពី ១៦០០ រៀល ឡើងទៅ។ 

ដើមសណ្តែកសៀងដែលទុំ

សូមបញ្ជាក់ថា សណ្តែកសៀងជាដំណាំដេលអាចដុះលូតលាស់បានស្ទើគ្រប់រដូវ នៅតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ ។ ពូជសណ្តែកសៀងចែកចេញជា ៣ ប្រភេទដូចជាពូជស្រាល ៦៥-៨៥ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ថ្ងៃ និងពូជធ្ងន់ ១៥០ថ្ងៃឡើងទៅ ។ ការជ្រើសរើសពូជសម្រាប់ដាំដុះនៅប្រទេសកម្ពុជា យើងគឺជាប្រភេទពូជស្រាល  និងកណ្តាលហើយមានលក្ខណៈសម្បត្តិដូចជា ធន់ទ្រាំនិងចម្ងឺ សត្វល្អិត ដើមទាបលូតលាស់កំណត់ផ្លែច្រើននៅដើម ទុំមិនផ្ទុះ មិនដួលដើម ជាដើម។ ដំណាំនេះ ច្រើនដំនៅលើតំបន់ខ្ពង់រាប ជាពិសេសនៅលើដីភ្នំ។ 

សណ្តែកសៀង ដែលកសិករហាល

អត្ថប្រយោជន៍នៃសណ្តែកសៀង មានខាងក្រោម

​ជា​ប្រភព​ប្រូ​តេ​អីុ​ន ៖
សណ្តែកសៀង​ត្រូវ​គេ​គិត​ថា ជា​ប្រភព​ប្រូ​តេ​អុី​ន​ដ៏​សម្បូរ​បែប​សម្រាប់​រាង​កាយ ។

២-​កាត់​បន្ថយ​ហានិភ័យ​ដោយ​ជំងឺ​ទាក់ទង​នឹង​បេះដូង ៖
សារធាតុ​សរសៃ​ដែល​ងាយ​រលាយ​ក្នុង​សណ្តែកសៀង​ជួយ​សម្រួល​ឱ្យ​មានការ​ថយ​ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ហើយ​ទីបំផុត​កាត់​បន្ថយ​បាន​អត្រា​ប្រឈម​ជាមួយនឹង​ជំងឺ​នានា​ដែល​ទាក់ទង​នឹង​បេះដូង ។

៣-​ជួយ​ឱ្យ​ចុះ​ទម្ងន់ ៖
ប្រូ​តេ​អីុ​ន​សណ្តែកសៀង​មាន​សារធាតុ​ខ្លាញ់​ទាប តែ​មានគុណ​ភាព​ខ្ពស់ ។ នៅ​ពេល​ដែល​អ្នក​ផឹកទឹក​សណ្តែក​ដោយ​មិន​ដាក់​ស្ករ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ កាត់​បន្ថយ​បានការ​ញ៉ាំ​ច្រើន​ដង ។

៤-​ទប់ស្កាត់​ជា​ពិសេស​លើ​មហារីក​ដោះ ៖
ដោយសារ​វា​ផ្ទុក​ដោយ​សមាសធាតុ​ច្រើន​យ៉ាង ដូច្នេះ​អាហារ​ធ្វើ​ពី​សណ្តែកសៀង​មាន​ឥទ្ធិពល​លើ​មហារីក​ដោះ ។ សណ្តែកសៀង​ត្រូវ​គេ​គិត​ថា សម្បូរ​ទៅ​ដោយសារ​ធាតុ Phytoestrogen​ដែល​អាច​បន្ថយ​នូវ​ផលិតកម្ម​អ័រម៉ូន Testosterone ។

៥-​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ៖
បញ្ចូល​សណ្តែក​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​អាច​កាត់​បន្ថយ​បាន​នូវ​បញ្ហា​ឆ្អឹង ។ សារធាតុ Isoflavones នៅ​ក្នុង​សណ្តែក​នឹង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​ពុក​ឆ្អឹង ។

៦-​បង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ៖
អាហារ​ធ្វើ​ពី​សណ្តែកសៀង​ត្រូវ​គេ​ដឹង​ថា​សម្បូរ​ដោយ Saponins ដែល​នៅ​លាយឡំ​ជាមួយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ពោះវៀន ហើយ​ទប់ស្កាត់​នូវ​ការ​ស្រូប​យក ។ Saponins បាន​ធ្វើ​ឱ្យ​វា​មាន​ផល​ល្អ​ក្នុង​ការ​ជួយ​ជំរុញ​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ៕

គនរតូចៗនៃសណ្តែកសៀងដែលកសិករច្រូតរួច