កម្ពុជានឹងរៀបចំពិព័រណ៍កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនៅមជ្ឈមណ្ឌលកោះពេជ្រ។​ ពិព័រណ៍ត្រូវបានគេរំពឹងថាមានអ្នកចូលរួមទស្សនាជាង៦ពាន់នាក់ ក្នុងនោះអាចមានកសិករ​ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកផលិតចំណីសត្វ ពេទ្យសត្វ អ្នកកែច្នៃ និងអ្នកជំនួញច្រើនទៀត។

អ្នកចូលរួមនឹងមានឱកាសទស្សនាផលិតផលថ្មីៗ បច្ចេកទេសថ្មីៗ និងបច្ចេកវិទ្យាចុងក្រោយបំផុតក្រុមហ៊ុនអន្ដរជាតិធំៗ ពាក់ព័ន្ធនឹងកសិកម្ម និងការចិញ្ចឹមសត្វ។  ពិព័រណ៍នេះ ក៏នឹងបង្ហាញពីផលិតផលពាក់ព័ន្ធ នឹងចំណីសត្វ និងសារធាតុបន្ថែម, ឧបករណ៍កិនស្រូវ ប្រព័ន្ធវេចខ្ចប់ និងប្រព័ន្ធបង្កបង្កើនផល ឧបករណ៍ផលិតកម្មបសុសត្វជាដើម។

យោងតាមរបាយការណ៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦-២០២៤ តម្រូវការសាច់របស់កម្ពុជា នឹងកើនឡើងពី១៤.៦% ស្មើ២៨០,០០០-៣២៨,០៨៥តោនក្នុងមួយឆ្នាំៗ។ ការកើនឡើងនេះបានជួយជំរុញ ឲ្យប្រាក់ចំណូលកសិករ និងអ្នកផលិតមានការកើនឡើង៕