សហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃចំនួន ១៩៥ ៥៤២ នាក់ថ្ងៃ ដែលជាថ្ងៃទី២ជាប់ៗគ្នាដែលប្រទេសនេះបានប្រកាសអំពីចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដោយកាលពីថ្ងៃព្រហស្បតិ៍អាមេរិកបានរាយការណ៍អ្នកឆ្លងថ្មី ១៨៧ ៨៣៣ នាក់។

ចំណែកអ្នកស្លាប់ថ្មីដែលទាក់ទងនឹងវីរុសកូវីដគឺមានចំនួន ១ ៨៧៨ នាក់ក៏ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដែរ។ករណីឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង២៥ម៉ឺននាក់៕