
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក អំពីការវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ២០២០។ ក្នុងនោះ ចេកអំបូងលឿង ដែលបានប្រមូលផលលើផ្ទៃដី ចំនួន ១៥ ៩៤៥ហិកតា បរិមាណផល ប្រមាណជា ៤៧៨ ៣៥០តោន ទិន្នផលជាមធ្យម ចំនួន ៣០តោន/ហិកតា។

បើតាមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០,៩៤តោន ក្នុងនោះ តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៥១ ១២៥ ៧០០ដុល្លារអាមេរិក។
ចំណែកក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។
តាមការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨ ៣៣៧ហិកតា (កើនប្រមាណជា ១៥%)៕ នេះបើតាមការបញ្ជាក់តាមរយៈរបាយការណ៍ ដែលបង្ហាញដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម៕
