កំពង់ចាម៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់រោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. ដំណើរការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើងនេះ មានទីតាំងវិនិយោគស្ថិតនៅលើផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែងផងដែរ៕



អត្ថបទ៖ សុន មិនា