ភ្នំពេញ៖ អ្នកដំណើរនៅលើនាវាទេសចរណ៍ Viking Cruise ចំនួន៥៣ នាក់ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញហើយ នៅថ្ងៃទី២៤ មីនា ក្រោយគ្មានវីរុសCOVID-19។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកដំណើរទាំង៥៣នាក់នេះ គ្មានរោគសញ្ញាវីរុសCOVID-19ឡើយ ក្រោយសម្រាកនៅក្នុងបន្ទប់ដោយឡែក ក្នុងសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម អស់រយៈពេល១៤ថ្ងៃមកនេះ។

ដោយឡែកអ្នកដំណើរ៤នាក់ទៀតនៅលើនាវាViking Cruiseនេះ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញឡើយ ដោយសារត្រូវតាមដានសុខភាពបន្តទៀត។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពង់ចាម។