ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២នាក់ និងបានជាសះស្បើយថ្មីចំនួន២នាក់ផងដែរ នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់។



នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប​១២២នាក់៕