លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា

សេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា បញ្ជាក់ថា គិត្រឹមចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ចំនួនស្ថិតិសេវាទូរគមនាគមន៍ នៅប្រទេសកម្ពុជាមានដូចខាងក្រោម៖

១) ចំនួនទូរស័ព្ទចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៦) សរុប ១៩.០៧៥.៧២៥ ស៊ីមកាត ត្រូវនឹង ១១៨,៧០% បើធៀបនឹងប្រជាជនសរុប។

២) ចំនួនទូរស័ព្ទអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៧) សរុប ១០២.៧៧៥ ខ្សែ ត្រូវនឹង ០,៦៤% បើធៀបជាមួយប្រជាជនសរុប។

៣) ចំនួនបណ្តាញអ៊ីនធឺណិតចល័ត 3G/4G-LTE (ផ្តល់ដោយប្រតិបត្តិករចំនួន ៧) សរុប ១២.០៩៦.៣១៦ ស៊ីមកាត ក្នុងចំណោមស៊ីមកាតទូរស័ព្ទចល័ត ១៩.០៧៥.៧២៥ ត្រូវនឹង ៧៥,២៧% បើធៀបជាមួយប្រជាជនសរុប។

៤) ចំនួនបណ្តាញអ៊ីនធឺណិតអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន ៣៤) សរុប ១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប។

៥) អ្នកប្រើប្រាស់គណនីហ្វេសបុកនៅកម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ ៦,៨ លានគណនី (មិនមានតួលេខបានធ្វើបច្ចុប្បន្នភាពរហូតដល់ខែសីហា ឆ្នាំ២០១៨ នេះឡើយ)។

៦) ប្រជាជនកម្ពុជាសរុប តាមការទស្សទ៍ទាយនិងប៉ាន់ស្មានដោយអង្គការ JiCa ជប៉ុន មានចំនួន ១៦.០៦៩.៩២១ នាក់៕