កម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើត ប៉ុស្តិ៍ទូរទស្សន៍ឌីជីថលជាភាសាខ្មែរ ដែលកិច្ចព្រមព្រៀងនេះកម្ពុជាតំណាង ដោយអគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងភាគីចិនតំណាងដោយ ក្រុមហ៊ុនយូណាន ធីវី ចល័ត។

លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជាបានមានប្រសាសន៏ថា ការចុះ ហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាមួយគ្នានាឱកាសនេះ គឺជាសមិទ្ធិផល ថ្មីមួយទៀតក្នុងការធ្វើឱ្យ ទំនាក់ទំនងកាន់តែធំទូលាយ រវាងប្រជាជន នៃប្រទេស ទាំងពីរ កម្ពុជា-ចិន។ លោកបានចាត់ទុកកិច្ចសហការបង្កើតប៉ុស្តីទូរទស្សន៍ Digitalជាភាសារខ្មែរ នៅក្នុងប្រទេសកម្ពុជានេះ ជាការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងផ្តល់នូវការអប់រំ ចំណេះដឹងប្រពៃណី វប្បធម៏ ក៏ដូចជាផ្នែកសំខាន់ៗជាច្រើនទៀត។

ចំណែកលោក YU LEI តំណាងក្រុមហ៊ុន យូណាន បានឱ្យដឹងថា អនុស្សរណៈដែល បានចុះហត្ថលេខានាឱកាសនេះ គឺស្ថិតក្រោមយន្តការនៃកិច្ចសហ ប្រតិបត្តការ លើប្រពន្ធ័ផ្សព្វ ផ្សាយកម្ពុជា-ចិនហើយក៏ជាផ្នែកមួយ ជំរុញឱ្យប្រពន្ធ័ ផ្សព្វផ្សាយ នៃប្រទេសទាំងពីរកាន់តែទូលំទូលា យនិងរីកចម្រើន។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២មក ក្រុមហ៊ុន យូណាន មេឌា និងទូរទស្សន៍ជាតិកម្ពុជា បានសហការបង្កើតគម្រោងទូរទស្សន៍ ឌីជីថលDTMBកម្ពុជា ហើយភាគីទាំងពីរ បានរួមសហការគ្នាទៅវិញទៅមកក្នុងគោលដៅផ្គត់ផ្គង់ ឱ្យប្រជាជនកម្ពុជា អាចទស្សនា នូវប៉ុស្តិ៍ទូរទស្សន៍ឌីជីថលដ៏ល្អដែលអាចទទួលយកបាន៕ AKP