ភ្នំពេញ៖ លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា នៅឆ្នាំ២០២០ខាង កម្ពុជា នឹងទទួលបានជោគជ័យទាំងស្រុង លើការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់ គ្រប់ភូមិ ទាំងអស់នៅទូទាំងប្រទេស។

លោកថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួង ថ្ងៃទី២៨ ខែវិច្ឆកា។

រាជរដ្ឋាលភិបាល នឹងផ្គត់ផ្គង់អគ្គិសនីដោយគ្របដណ្តប់គ្រប់ភូមិ ដែលមាន ជាង១ម៉ឺនភូមិ នៅទូទាំងប្រទេស។ មកដល់ពេលនេះ រដ្ឋាភិបាលបាន តភ្ជាប់ទៅតាម ភូមិទូទាំងប្រទេសបានចំនួន៨៦,៨៥ភាគរយ និងបានតភ្ជាប់ដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ បាន៧៣ភាគរយហើយ ។នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តី៕