ក្រសួងធនធានទឹក នឹងឧតុនិយម បានចេញសេចក្តីប្រកាសនៅថ្ងៃទី ៣១ តុលានេះថា កម្ពុជា កំពុងបន្តទទួលឥទ្ធិពលពីខ្យល់បក់មក ពីទិសខាងកើត (មកពីសមុទ្រចិន ខាងត្បូង) ស្របពេលដែលខ្យល់មូសុងឥសាន្ត ក៏ចាប់ផ្តើមមានឥទ្ធិពលមកផងដែរ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១-៣ វិច្ឆិកា បណ្តា ខេត្តនៅខ្ពង់រាបមួយចំនួន នឹងមានសីតុណ្ហភាពអប្បរមាពី ១៩-២១ អង្សាសេ សីតុណ្ហភាពអតិបរមា ២៩-៣១ អង្សាសេ។

ចំណែកចាប់ពីថ្ងៃទី ៥-៧ វិច្ឆិកា បណ្តាខេត្តនៅតាមតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។

យោងតាមការជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពអោយបានល្អ៕

អត្ថបទ៖ សាវតា