កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី ០៥-១១ ខែ ធ្នូ នៅទូទាំង​ប្រទេស។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ផ្សព្វ​ផ្សាយនៅថ្ងៃទី ០៣ខែ ធ្នូ ឆ្នាំ ២០១៨។

នៅក្នុងការព្យាករណ៍នេះក្រសួងបានឲ្យដឹងថា ជ្រលងសម្ពាធទាប​ខ្សោយបន្តគ្រប​ដណ្តប់​លើព្រះរាជាណាចក្រកម្ពុជាលក្ខណៈបែប​នេះនឹងបង្កឲ្យមានភ្លៀងធ្លាក់​រាយប៉ាយពីមធ្យមទៅបង្គួរ។

បើតាមលិខិតជូនដំណឹងដដែលចាប់ពីថ្ងៃទី ០៧-១១ ធ្នូ ភ្លៀងអាចនឹងធ្លាក់នៅរាជធានី​ភ្នំពេញខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយ​រៀងត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

ចំណែកនៅថ្ងៃទី០៧-០៩ ធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំប៉ៃលិន បន្ទាយមាន​ជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះនិងខេត្តមណ្ឌលគិរី៕