កម្ពុជា ​នឹង​ទាញយក​ធនធាន​ប្រេងកាត និង​រ៉ែ​មាស​បាន​នៅក្នុង​អាណត្តិ​ទី៦​នេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ នៅក្នុង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ កាលពីនៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨កន្លងទៅ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់ថា នៅក្នុង​អណ​ត្តិ​ទី៦នេះ​ កម្ពុជា អាចនឹង​ប្រមូលបាន​រ៉ែ​មាស​ពី​ក្នុង​ដី និង​ទាញយក​ធនធាន​ចេញពី​វិស័យ​ប្រេងកាត​បាន ព្រោះ​កម្ពុជា មាន​អណ្តូង​ប្រេងកាត​មួយ ដែល​អាច​រំពឹងថា នឹង​ផ្តល់​ប្រេង​ដល់​ប្រទេសជាតិ​ ដើម្បី​ដាក់ចូល​ក្នុង​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​យកមក​អភិវឌ្ឍន៍​សង្គម៕