ភ្នំពេញ៖ លុយជិត ២៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​រវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនា​គារអភិវឌ្ឍន៍​អាស៊ីប្រចាំកម្ពុជា ដែលបានចុះហត្ថលេខាលើហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន០៤ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ។

គម្រោងទាំង៤នេះរួមមាន៖ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ជំហានទី២,គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង​ទន្លេសាប​ជំហានទី២, គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤, និង​គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់ទន្លេមេគង្គជំហានទី២។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះធនាគារអភិវឌ្ឍន៍​អាស៊ី និងមូលនិធិភាពជាដៃគូរបស់សាធារណរដ្ឋកូរ៉េស​​ម្រាប់ពុទ្ធិព័ត៌មានវិទ្យានៅអាស៊ី (Republic of Korea e-Asia Knowledge Partnership Fund) ដែលបាន​ផ្តល់ការជឿ​ទុកចិត្ត និងជួយកម្ពុជា៕

អត្ថបទ៖ សាវតា