លោក វេង សាខុន នៅខាងស្តាំ

លោក វេង សាខុន បានជួបជាមួយលោក​ Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ។ ក្នុងជំនួបកាលពីថ្ងៃទី ២៦​ ខែសីហា កន្លងទៅនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីបង្កាត់ពូជឈើនៅកម្ពុជា ។

លោករដ្ឋមន្ត្រី បានអរគុណ អង្គការ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ ។

ជាមួយគ្នាលោក Zhao Shucong បានបញ្ជាក់ថា កម្ពុជា និងអង្គការរបស់លោក នឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះ។