សារព័ត៌មាន Reuter ចុះផ្សាយនៅល្ងាចថ្ងៃទី៣មេសានេះថា កម្ពុជាបានរកឃើញជំងឺប៉េស្ដជ្រូកអាហ្វ្រិកជាលើកដំបូង ដែលផ្ទុះឡើងស្ថិតនៅទីតាំងចិញ្ចឹមជ្រូកមួយកន្លែងនៃខេត្តរតនគីរី ក្បែរព្រំដែនជាមួយប្រទេសវៀតណាម។ នេះបើតាមការលើកឡើងរបស់អង្គការសុខភាពសម្រាប់សុខភាពសត្វ​ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបារីសប្រទេសបារាំងនៅថ្ងៃពុធនេះ ដែលបានយោងតាមប្រភពពីក្រសួងកសិកម្មកម្ពុជា។

​សារព័ត៌មានដដែលបន្តថា មានជ្រូកប្រហែល៤០០ក្បាលនៅក្នុងខេត្តរតនគីរីត្រូវបានសម្លាប់ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិក បន្ទាប់ពីជំងឺឆ្លងនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មរបស់ប្រទេសកម្ពុជា៕